CM Category

Title: GATSBY UNDERCOVER

Country: Indonesia

Name: ISLAM LUTHFI SYAIFUL

Comment: ខ្ញុំសូមថ្លែងអំណរគុណសម្រាប់ស្នាដៃលើកនេះ ដែលជាលទ្ធផលនៃការចូលរួមពីលោកគ្រូអ្នកគ្រូនៅសាលារៀនដែលមានវត្តមាននៅថ្ងៃនេះ ព្រមទាំងអ្នកសម្តែងលើកនេះទាំងអស់គ្នា ដែលធ្វើអោយយើងអាចទទួលបានរង្វាន់ដ៏ល្អអស្ចារ្យបែបនេះ។ ខ្ញុំពិតជាសូមអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងណាស់ !

ART Category

Title: Your 24H stylist

Country: Hong Kong

Name: LEUNG SZE YAN

Comment: ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ាន់ដាំ (Mandom Corporation) ដែលបានរៀបចំអោយមានកម្មវិធីជួបជុំដ៏ធំលើកនេះ។ ខ្ញុំមិនមានជំនាញផ្នែកសិល្បៈនោះទេ ប៉ុន្តែ ខ្ញុំនឹងខិតខំប្រឹងប្រែងនៅក្នុងវិស័យនេះបន្តទៅមុខទៀត។ សូមអរគុណ។

DANCE Category

Country: Japan

Name: KUWAHARA TAKUMI

Comment: មិនត្រឹមតែផ្នែករាំប៉ុណ្ណោះទេ គឺមានការចូលរួមពីមនុស្សផ្សេងៗជាច្រើន ហើយខ្ញុំពិតជាសប្បាយរីករាយដែលបានទទួលរង្វាន់ដ៏អស្ចារ្យបែបនេះ។ ខ្ញុំសូមអរគុណ។

MUSIC Category

Country: Japan

Name: SHIMONAGANE REN

Comment: ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានទទួលជ័យលាភីនៅថ្ងៃនេះ ។ ខ្ញុំមានការពេញចិត្តដែលបានបង្ហាញអំពីសិល្បៈនៃការប្រើសម្លេងធ្វើជាតន្ត្រី (Beatboxing) ដល់មនុស្សមកពីវិស័យផ្សេងៗ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ថ្ងៃនេះ។

FASHION Category

Country: Japan

Name: SATO AYA

Comment: សូមអរគុណ។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំជាសមាជិកនៃក្រុមច្នៃម៉ូត ENJI នៅសាកលវិទ្យាល័យវ៉ាសេដា ដែលតែងតែបង្កើតក្រដាសផ្សព្វផ្សាយឥតគិតថ្លៃនិយាយអំពីការច្នៃម៉ូតផ្សេងៗ ដូច្នេះ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀតចាប់ពីពេលនេះតទៅ។

SMART PHONE Category

Country: Japan

Name: TSUCHIYA HAZUMI

Comment: ែ្ញ ពិរ សប ាយរីករយខ្ ង ស់។ ែ្ញ ៃឹងបៃែែ បឹងខ បងសិក ាេ ពីរ បងរបខៃែ នទៀរ។ ស េរគណ។

HAIR STYLE Category

Country: Japan

Name: MATSUOKA RYO

Comment: ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលខ្ញុំបានធ្វើនូវអ្វីដែលខ្លួនចូលចិត្ត ហើយឃើញលទ្ធផលល្អបែបនេះ។ ម្យ៉ាងទៀត ខ្ញុំកាន់តែរីករាយថែមទៀតដោយបានទទួលប្រសាសន៍ពីអ្នកដែលខ្ញុំតែងតែកោតស្ញប់ស្ញែង។ ខ្ញុំសូមថ្លែងអំណរគុណជាខ្លាំងដល់ក្រុមហ៊ុនម៉ាន់ដាំ (Mandom Corporation) ដែលបានបង្កើតវេទិកាដ៏អស្ចារ្យនេះឡើង ដល់អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ និងដល់អ្នកដែលបានជួយគាំទ្រដល់រូបខ្ញុំ។ ខ្ញុំសូមអរគុណខ្លាំងណាស់។