គោលការណ៍ប្រកួត
កម្មវិធីប្រកួតប្រជែងស្នាដៃ ទេពកោសល្យសិស្សនិស្សិត ឬ GATSBY Creative Awards ("ការប្រកួត") គឺជា ការប្រកួតដែលរៀបចំឡើងដោយក្រុមហ៊ុន Mandom Corporation("ឈ្មោះក្រុមហ៊ុន") ស្នាដៃទាំងអស់ដែលចូលរួមប្រកួតអាចនឹង uploadចូលទៅក្នុងHome pageរបស់ក្រុមហ៊ុន ឬ ក្រុមហ៊ុនដែលជាសាខា មានទំនាក់ទំនងជាក្រុមហ៊ុនMandom ជារួមគឺស្នាដៃទាំងអស់អាចប្រើប្រាស់ក្នុងគោលដៅផ្សេងៗជាច្រើន
1.ដើម្បីផ្ញើរឬចូលរួមការប្រកួត បេក្ខជនចាំបាច់ត្រូវស្វែងយល់ និងយល់ព្រមនៅគោលការណ៍និងបទបញ្ញត្តិនៃការប្រកួត
2.រាល់ស្នាដៃដែលចូលរួមទាំងអស់ងត្រូវតែជាស្នាដៃម្ចាស់ដើម(Original) មិនធ្លាប់បានPostឬផ្សព្វផ្សាយពីមុនមក (uploadក្នុងកំឡុងពេលប្រកួត)ឫ យកទៅប្រកួតនៅកម្មវិធីផ្សេង
3.ប្រសិនបើមានករណីបេក្ខជនដែលឈ្នះពីការប្រកួតហើយ តែបែជាក្រុមការងាររកឃើញថាបេក្ខជននោះធ្លាប់បាន ផ្សព្វផ្សាយ ឬយកស្នាដៃរបស់ខ្លួនទៅប្រកួតកម្មវិធីផ្សេងៗពីមុនមកនោះ ទឹកប្រាក់ឬរង្វាន់ ត្រូវបានចាត់ទុកជាអសារបង់ ឬយកត្រឡប់មកវិញ។
4.សិទ្ឋិភាព សិទ្ឋិក្នុងការប្រើប្រាស់ និង សិទ្ឋិផ្សេងៗ(រួមបញ្ចូលទាំងសិទ្ឋិដ៏ទៃទៀតក្នុងអត្ថបទទី21 និងទី28 នៃគោលការប្រកួតស្តីពីសិទ្ឋិភាព) គឺជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនMandom Corporation.
5.អ្នកចូលរួមនិងពត៌មានដែលផ្តល់ដោយបេក្ខជន ក្នុងកំឡុងពេលដាក់ពាក្សប្រកួតអាចនឹងត្រូវប្រើនៅលើវីបសាយ ឬ ខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រុមហ៊ុនMandom Corporation ក៏ដូចជាប្រព័ន្ទផ្សព្វផ្សាយ និង សំភារ:ផ្សព្វផ្សាយនានា របស់ហ្គេតប៊ី
6.ពត៌មានក្លែងបន្លំពីបេក្ខជននឹងមិនមានប្រសិទ្ឋិភាពនោះឡើយ
7.អ្នកចូលរូមឬ ពត៌មានដែលផ្តល់ពីបេក្ខជនក្នុងកំឡុងពេលដាក់ពាក្សប្រកួត អាចនឹងប្រើប្រាស់ក្នុង វីបសាយជាផ្លួវការដែលអនុញ្ញាតិ អោយអ្នកទស្សនាអាចមើលបាន
8.ការសុំចូលរួមនានាប្រហែលជាអាចឲ្យចូលប្រើជាសាធារណៈឬចែកចាយដោយឥតយកកម្រៃ ដល់សាធារណ:ជនទូទៅនៅលើអ៊ីនធើណិត និង ជាទ្រង់ទ្រាយដែលបានកែផ្សេងទៀត (ដូចជា CD-ROM)។
9.នៅពេលប្រគល់ការសុំចូលរួមរបស់ពួកគេ បន្ទាប់ពីនោះ អ្នកដាក់ពាក្យសុំប្រហែលជាមិនអាចអនុវត្តសិទ្ធិផ្ទាល់ខ្លួន ក្នុងនាមជាអ្នកនិពន្ធឡើយ
10.អ្នកដាក់ពាក្យសុំត្រូវតែយកចិត្តទុកដាក់ឲ្យមានប្រសិទ្ឋិភាពដើម្បីធានាឲ្យបានថា ការសុំចូលរួមរបស់ពួកគេមិនបំពានលើសិទ្ធិអ្នកនិពន្ធ កម្មសិទ្ធិបញ្ញា សិទ្ធិបុគ្គល ឬសិទ្ធិឯកជនផ្សេងទៀតរបស់តតីយភាគីនានា។ អ្នកដាក់ពាក្យសុំត្រូវ ទទួលខុសត្រូវ និងធានាថាគ្មានការបំពានលើសិទ្ធិទាំងនេះឡើយ ហើយបើមានបណ្តឹងពីការបំពាននេះ បេក្ខជននឹងត្រូវទទួលខុសត្រូវគ្រប់យ៉ាងចំពោះបញ្ហានោះ។ MANDOM មិនទទួលខុសត្រូវចំពោះសំណងនានាលើបណ្ដឹងនៃការបំពានសិទ្ធិទាំងនោះឡើយ ។
11.Mandom Corp. សូមរក្សាសិទ្ធិក្នុងការប្រើការប្រើប្រាស់ស្នាដៃរបស់បេក្ខជនដែលដាក់ចូលរួមប្រកួត ការកែលំអរ បន្ថែម រួមទាំងការបញ្វូលឡូហ្គោ និង/ឬ ភាពយន្តមានឡូហ្គោ ក្នុងប្រព័ន្ទផ្សព្វផ្សាយរបស់ខ្លួន រួមទាំងពាណិជ្ជកម្មលើ ទូរទស្សន៍ និង វិទ្យុ, ការឃោសនាដែលបានបោះពុម្ពផ្សាយ និង វិបសាយអ៊ីនធឺណិតរបស់សាខាក្រុមហ៊ុនMandom ព្រមទាំងក្នុងព្រឹត្តិការណ៍ពិសេសៗ, ការលក់ឬប្រូម៉ូសិន និង សកម្មភាព PR ផ្សេងទៀត អាស្រ័យទៅតាមតំរូវការ ឬទីតាំងនានា។ Mandom ក៏អាចប្រើប្រាស់ស្នាដៃទាំងនោះក្នុង YouTube (www.youtube.com), Facebook (www.facebook.com), និងបណ្ដាញផ្សេងៗទៀតផងដែរ។
12.ស្នាដៃសិល្បៈដែលខុសនឹងគោលការណ៍សាធារណៈ និង/ឬ សីលធម៌សង្គម (ផ្ទុយទៅនឹងបទបញ្ញត្តិរបស់រដ្ឋាភិបាល, ច្បាប់ ឬ បទបញ្ជា, ប៉ះពាលល់ដល់កិត្តិយសរបស់បុគ្គល ស្ថាប័ន និង ភាពឯកជន) នឹងបាត់បង់សិទ្ធិក្នុងការប្រកួត។ រង្វាន់នឹងត្រូវបានបញ្ឈប់ ឬដកហូតវិញ នៅពេលរកឃើញករណីនោះ។
13.យើងនឹងមិនទទួលយកស្នាដៃវីដេអូរ ដែលលើសថេរ:វេលាឬ នាទីដែលបានកំណត់ឡើយ។ យើងក៏មិនទទួលស្នាដៃជាStoryboard នោះឡេីយ ស្នាដៃត្រូវតែជាវីដេអូ។
14.ការសុំចូលរួមនឹងត្រូវបានសន្មត់ថាអស់សុពលភាព ប្រសិនបើខ្លឹមសារស្នាដៃ ដែលបានបង្ហាញពីការប្រើប្រាស់ផលិតផលហ្គេតប៊ីខុសបច្ចេកទេសប្រើប្រាស់ ដែលក្រុមហ៊ុនបានកំណត់។
15.ក្នុងករណីស្នាដៃអ្នកដាក់ពាក្យសុំ ដែលមានប្រើផលិតផល របស់ក្រុមហ៊ុនMandom ហេីយនៅក្នុងនោះ Mandom ស្វែងយល់ថាវាខុសឬមិនសមស្រប នឹងត្រូវបានស្នើឲ្យលុបការសុំចូលរួមរបស់ពួកគេពី YouTube និង SNS ថែមទៀតផង ហើយអ្នកដាក់ពាក្យសុំពាក់ព័ន្ធនោះ ត្រូវតែអនុលោមតាមសំណើនេះ។
16.សំរាប់អ្នកដាក់ពាក្យសុំដែលស្នាដៃរបស់ពួកគេឆ្លងផុតការត្រួតពិនិត្យដំណាក់កាលដំបូង នឹងត្រូវបានស្នើឲ្យប្រគល់ទិន្នន័យអេឡិចត្រូនិកនៃស្នាដៃរបស់ពួកគេជូន Mandom។ បើទិន្នន័យនោះមិនត្រូវបានប្រគល់ក្នុងអំឡុងពេលដែលបានកំណត់ទេ ការឆ្លងផុតរបស់អ្នកដាក់ពាក្យសុំនៅដំណាក់កាលត្រួតពិនិត្យដំបូង នឹងត្រូវបានលុបចោលចាត់ទុកជាមោឃ:។ សូមកត់សម្គាល់ថា ទិន្នន័យអេឡិចត្រូនិកដែលបានប្រគល់ នឹងមិនត្រូវបានបញ្ជូនត្រឡប់វិញឡើយ។
17.បន្ទាប់ពីការត្រួតពិនិត្យចុងក្រោយ ការប្រគល់ទាំងអស់រួមទាំងឯកសារពាក់ព័ន្ធនឹងត្រូវបានបំផ្លាញក្នុងលក្ខណៈដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់ អ្នកដាក់ពាក្យសុំ។
18.យើងខ្ញុំ រួមទាំងគណ:កម្មការនៃការប្រកួតនេះ សូមរក្សាសិទ្ធិក្នុងការលុបចោលនូវស្នាដៃនានាដែលដាក់ចូលរួមប្រកួតពីវិបសាយអ៊ីនធឺណិតផ្លូវការនៃការប្រកួតនេះ, វិបសាយរបស់ Mandom និង វិបសាយសាខារបស់ក្រុមហ៊ុន Mandom តាមឆន្ទានុសិទ្ធិរបស់យើង ដោយមិនចាំបាច់មានការជូនដំណឹងណាមួយដល់អ្នកចូលរួមប្រកួតនោះឡើយ ក្នុងករណីស្នាដៃនោះត្រូវបានរកឃើញថាបំពានលើបទបញ្ជានៃការប្រកួត ឬក៏សន្មត់ថាមិនសមស្រប ក្រោយពីការស៊ើបអង្កេតរបស់យើងលើខ្លឹមសារស្នាដៃនោះ។
19.សោហ៊ុយនិងការចំណាយនៃការផលិត និងចំណាយផ្សេងៗដែលទាក់ទងនឹងការផលិត បេក្ខជនត្រូវរ៉ាប់រងដោយខ្លួនឯង ។
20.គ្មានព័ត៌មានណាមួយអំពីដំណើរការនៃការជ្រើសរើស នឹងត្រូវបានផ្ដល់ឲ្យក្នុងអំឡុងពេលវិនិច្ឆ័យឡើយ។
21.សូមឆ្លើយតបភ្លាមៗ នៅពេលអ្នកទទួលការទាក់ទងពីក្រុមការងារប្រកួត។ សូមកត់សម្គាល់ថា យើងប្រហែលជាត្រូវដកចេញនូវស្នាដៃរបស់អ្នកពីការប្រកួត បើអ្នកមិនបានឆ្លើយតបវិញឲ្យបានទាន់ពេលវេលា។
22.សំណួរឬចំងល់ផ្សេងៗ អាចផ្ញើរមកកាន់យើងខ្ញុំ ដោយប្រើទម្រង់បែបបទ(បំពេញក្នុងContact Form) ។ សំណួរតាមទូរស័ព្ទនឹងមិនយកមកពិនិត្យក្នុងអំឡុងពេលជ្រើសរើសឡើយ ដើម្បីធានានូវភាពយុត្តិធម៌ចំពោះអ្នកចូលរួមផ្សេងទៀត។ សូមពិនិត្យ FAQs ដែលបានបង្ហាញក្នុងផ្នែក "FAQ" ផងដែរ នៅលើវិបសាយដដែល។
23.អ្នកចូលរួមមិនត្រូវប៉ុនប៉ងចូលប្រើដោយគ្មានការអនុញ្ញាតលើវិបសាយការប្រកួតនេះ ឬក៏ប្រព័ន្ធកុំព្យូទ័រ/បណ្ដាញដែលបានភ្ជាប់ទៅServerរបស់យើងតាមវិធី ដូចជាការលួចPassword ឬ ទម្រង់បែបបទផ្សេងទៀតនៃការលួចព័ត៌មានឡើយ។
24-បទបញ្ជានៃការប្រកួតទាំងនេះមានប្រសិទ្ធិភាពនៅថ្ងៃច័ន្ទ ទី 2 ខែកក្កដា ឆ្នាំ 2018។ អាចមានផ្នែកមួយចំនួនត្រូវបានផ្លាស់ប្ដូរដោយមិនចាំបាច់ជូនដំណឹង។ ហេតុដូចនេះសូមដានតាមមើលវិបសាយរបស់យើងជាប្រចាំ ដើម្បីទទួលបានពត៌មានថ្មីៗ។