HOW TO ENTER

photo

ដើម្បីចូលរួមប្រកួតកម្មវិធីប្រកួតប្រជែងស្នាដៃ ទេពកោសល្យសិស្សនិស្សិតឬ GATSBY Creative Awards សូមអានពត៌មានខាងក្រោមដោយការយកចិត្តទុកដាក់៖

ជំហ៊ានទី១៖

ត្រួតពិនិត្យថាតើអ្នកមានសិទ្ឋិទទួលបានការចូលរួមឬទេ?

No.1អាយុ

គ្មានការកំណត់អាយុនោះទេ អោយតែអ្នកជាសិស្សឬនិស្សិត

(1) បេក្ខជនដែលមានសញ្ជាតិជា​ កម្ពុជា,ហុងកុង,ឥណ្ឌា,ឥណ្ឌូនេស៊ី,ជប៉ុន,កូរ៉េ,ម៉ាឡេស៊ី,ម៉ុងហ្គោលី,សឹង្ហបុរី,តៃវ៉ាន់,ថៃ
(2) បេក្ខជនដែលកំពុងតែរស់នៅក្នុង12 ប្រទេស / តំបន់ខាងលើ (រាប់បញ្ជូលទាំងសិស្ស/និស្សិតអន្ដរជាតិ, ឧទាហរណ៏៖ សិស្សនិស្សិតដែលជាជនជាតិជប៉ុនហេីយកំពុងតែសិក្សានៅទីក្រុងហុងកុងក៏អាចចូលរួមបានដែរ "※ប្រសិនបើអ្នកជាបេក្ខជនដូចដែលបានរៀបរាប់ក្នុងឧទាហរណ៏ខាងលើ​ អ្នកនឹងក្លាយជាតំណាងនៃក្រុមជាតិនៃប្រទេសជប៉ុន។ សំរាប់អ្នកដែលដាក់ពាក្យជាក្រុម អ្នកតំណាងក្រុមនឹងក្លាយជាអ្នកតំណាងនៃជាតិនោះ​​ ​ ។
(3) បេក្ខជនដែលជាសិស្សវិទ្យាល័យ / សាលាបណ្តុះបណ្តាលវិជ្ជាជីវះ / មហាវិទ្យាល័យ / សាកលវិទ្យាល័យ / ថ្នាក់បញ្ចប់មហាវិទ្យាល័យ
ប្រសិនបើបេក្ខជនមានអាយុក្រោម 20 ឆ្នាំដែលបានដាក់ពាក្យចូលរួមប្រកួតក្នុង "GATSBY CREATIVE AWARDS FINAL 13th" នៅថ្ងៃទី ងៃទី 2 ខែមីនាឆ្នាំ 2019 (ថ្ងៃសៅរ៍) គឺតំរួវឲ្យមានការយល់ព្រមពីឪពុកម្តាយ។ "※អាយុក្រោម​ ២០ឆ្នាំគឺរាប់ត្រឹមខែកក្កដា ឆ្នាំ២០១៨​។

No.2ប្រទេស/តំបន់

តំបន់អាស៊ី / តំបន់ 12

កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី​ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី​ ម៉ុងហ្គោលី សិង្ហបូរី តៃវ៉ាន់ និង ថៃ

No.3ចំនូនសិស្ស

បុគ្គល ឬ ជាក្រុមចូលរូមប្រកួត

អ្នកអាចចូលរួមប្រកួតជាក្រុម ក្លឹប ឬ ថ្នាក់ ប៉ុន្តែសិស្សនិស្សិតទាំងអស់ត្រូវ រៀបគំរោងផែនការអោយច្បាស់លាស់ដើម្បីដំណើរការប្រកួត។ យ៉ាងហោច ណាស់2/3នៃអ្នកផលិតស្នាដៃត្រូវតែជាសិស្សនិស្សិត។ ក្រុមប្រកួតនីមួយៗ ត្រូវតែតែងតាំងប្រធានក្រុមម្នាក់(ត្រូវតែជាសិស្ស)
ក្រុមហ៊ុនMANDOMនិងចំណាយការធ្វើដំណើរស្នាក់នៅ សំរាប់តែប្រធានក្រុមតែប៉ុណ្ណោះ ដើម្បីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ ប្រទេសជប៉ុន

No.4រង្វាន់

រង្វាន់ខ្ពស់បំផុតគឺ 200,000 យ៉េន
* PRIZE អាចត្រូវបានបន្ថែមដោយឡែកពីគ្នា។

ស្នាដៃនីមួយៗនឹងត្រូវបានជ្រើសរើសក្នុងចំណោមក្រុមខាងក្រោមដែលមានដូចជា: តំបន់ A ( ជប៉ុន,កូរ៉េ) ; តំបន់B ( ចិន,តៃវ៉ាន់ ហុងកុង ម៉ុងហ្គោលី) ; តំបន់C ( ឥណ្ឌា,ថៃ,កម្ពុជា); តំបន់D( ម៉ាឡេស៊ី​,សាំងហ្គាពួរ,ឥណ្ឌូនេស៊ី) ហើយស្នាដៃមួយមកពី12 ប្រទេសនិងតំបន់នៅក្នុងអាស៊ីដែលជា GATSBY SPECIAL PICK UP, នឹងឈ្នះពានរង្វាន់ចុងក្រោយនៃកម្មវិធី GATSBY CREATIVE AWARD 13th FINAL នៅថ្ងៃសៅរ៏ ខែមីនា ឆ្នាំ 2019

No.5កំណត់ចំណាំសំខាន់

ដើម្បីជៀសវាងការដកហូតសិទ្ឋិប្រកួត៖ សុំអានពត៌មានអោយបានច្បាស់លាស់

កំណត់ចំណាំពីស្នាដៃរបស់អ្នក
  • វាត្រូវតែជាស្នាដៃOriginal
  • ការប្រើប្រាស់សំភារ:ផ្សេងៗដែលប៉ះពាល់កម្មសិទ្ឋិបញ្ញា ឬកម្មសិទ្ឋិផ្សេងៗ ការរំលោភលើ កម្មសិទ្ឋិរូបថត ឬ សិទ្ឋិជាម្ចាស់ផ្សេងៗ
  • មាតិការផ្សេងៗ ដែលប៉ះពាល់ដល់សាធារណ: និងស្តង់ដារនៃការអនុវត្តច្បាប់ ដូចជាការបញ្ចេញមតិ ការរើសអើងផ្សេងៗ គម្លាតពីគោលបំណងឬ ទិសដៅនៃការប្រើប្រាស់ផលិតផល
  • យីហោសាជីវកម្មរបស់ក្រុមហ៊ុនផ្សេងទៀតរូបភាពដែលបង្ហាញឈ្មោះត្រឹមត្រូវជាក់លាក់ដូចជាស្លាកសញ្ញានិងឈ្មោះក្រុមហ៊ុនផលិតគឺមិនត្រូវបានអនុញ្ញាតអោយប្រើប្រាស
  • ទាក់ទងនឹងសាសនា​និង ការដែលគេហាមឃាត់គឺមិនត្រួវបានអនុញ្ញាតអោយប្រើប្រាស់
ជំហ៊ានទី២៖

ការសំរេចចិត្តទៅលើមាតិការរបស់អ្នក

No.6ប្រធានបទ

ចូរថតរូបដែលបង្ហាញចរិកលក្ខណៈ សប្បាយរីករាយក្រោមប្រធានបទ "សាលារៀន និងមិត្តភក្តិ"

ប្រសិនបើអ្នកឆ្លងដល់វគ្គFINAL អ្នកអាចដាក់តាំងបង្ហាញស្នាដៃរបស់អ្នកនៅក្នុងស្តង់នាថ្ងៃនោះ។

ចូរស្គាល់និងស្វែងយល់ពីវីបសាយ GATSBY:http://www.gatsbyglobal.com/

ជំហ៊ានទី៣៖

បង្កើតស្នាដៃរបស់អ្នក ហើយ Uploadដើម្បីចូលរួមប្រកួត

No.7ការចូលរួម

សូមពិនិត្យដំណើរការនៃការចូលរួមប្រកួត

* ឯកសារ​នានា​ដែល​បាន​បង្ហោះ​ក្រោយ​កាលបរិច្ឆេទ​កំណត់ នឹង​មិន​ត្រូវ​បាន​ទទួល​ជា​ការសុំ​ចូលរួម​ប្រកួត​ឡើយ។ កាលបរិច្ឆេទ​កំណត់​ត្រូវតែ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់។

01

ថតរូប

ថតរូបជាមួយកាមេរ៉ាដែលអ្នកចូលចិត្ត។

02

សូមផ្ទុកវាទៅ SNS ដែលអ្នកចូលចិត្ត។
(យោង: YouTube, Twitter, ហ្វេសប៊ុក។ ល។ )

※ការកំណត់private setting នឹងត្រូវបានដកចេញពីការប្រកួត

03

បំពេញទំរង់បែបបទ

បំពេញURL ដែលអ្នកបានបង្ហោះស្នាដៃរបស់អ្នកតាមរយះSNS

04

រង់ចាំការប្រកាសអ្នកជាប់ជ័យលាភី

■ការជ្រើសរើសវគ្គដំបូង៖ : ថ្ងៃទី 10 ខែធ្នូឆ្នាំ 2018 (ថ្ងៃច័ន្ទ) - ថ្ងៃទី 17 ខែធ្នូឆ្នាំ 2018 (ថ្ងៃច័ន្ទ)
ការិយាល័យ GATSBY Creative Awards និងធ្វើការចាប់ផ្តើមជ្រើសរើស វគ្គដំបូង

■ការជ្រើសរើសចុងក្រោយ៖ : ថ្ងៃទី 18 ខែធ្នូឆ្នាំ 2018 (ថ្ងៃអង្គារ) - ថ្ងៃទី 7 ខែមករាឆ្នាំ 2019 (អាទិត្យ)
(1)ផ្អែកទៅតាមចំនួនVoteតាមអនឡាញ
(2)ពិន្ទុផ្តល់ដោយគណ:កម្មការជំនាញ GATSBY Creative Awards
(3)ពិន្ទុមកពីគំនិតច្នៃប្រឌិតលើ GATSBY

តាមរយ:ការផ្តល់ពិន្ទុទាំង៣ចំណុចខាងលេី ត្រូវបានគណនា 30 ពិន្ទុ,
បូកបន្ថែមពីការវិនិច្ឆ័យពិន្ទុខ្ពស់បំផុតពីបេក្ខជនមកពីប្រទេសផ្សេងៗ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ងៃទី 2 ខែមីនាឆ្នាំ 2019 (ថ្ងៃសៅរ៍)
អ្នកតំណាងមកពីប្រទេសនានា ដាក់ពាក្សចូលរួមប្រកួតកម្មវិធី "GATSBY CREATIVE AWARDS វគ្គផ្តាច់ព្រ័ត្រលេីកទី១៣" នឹងត្រូវធ្វេីការសំរេចលទ្ឋិផល

ចូលរួមការប្រកួត (បិទទទួលពាក្យស្នើសុំ)

គោលការណ៍ប្រកួត

កម្មវិធីប្រកួតប្រជែងស្នាដៃ ទេពកោសល្យសិស្សនិស្សិត ឬ GATSBY Creative Awards ("ការប្រកួត") គឺជា ការប្រកួតដែលរៀបចំឡើងដោយក្រុមហ៊ុន Mandom Corporation("ឈ្មោះក្រុមហ៊ុន") ស្នាដៃទាំងអស់ដែលចូលរួមប្រកួតអាចនឹង uploadចូលទៅក្នុងHome pageរបស់ក្រុមហ៊ុន ឬ ក្រុមហ៊ុនដែលជាសាខា មានទំនាក់ទំនងជាក្រុមហ៊ុនMandom ជារួមគឺស្នាដៃទាំងអស់អាចប្រើប្រាស់ក្នុងគោលដៅផ្សេងៗជាច្រើន

1.ដើម្បីផ្ញើរឬចូលរួមការប្រកួត បេក្ខជនចាំបាច់ត្រូវស្វែងយល់ និងយល់ព្រមនៅគោលការណ៍និងបទបញ្ញត្តិនៃការប្រកួត
2.រាល់ស្នាដៃដែលចូលរួមទាំងអស់ងត្រូវតែជាស្នាដៃម្ចាស់ដើម(Original) មិនធ្លាប់បានPostឬផ្សព្វផ្សាយពីមុនមក uploadក្នុងកំឡុងពេលប្រកួតឫ យកទៅប្រកួតនៅកម្មវិធីផ្សេង
3.ប្រសិនបើមានករណីបេក្ខជនដែលឈ្នះពីការប្រកួតហើយ តែបែជាក្រុមការងាររកឃើញថាបេក្ខជននោះធ្លាប់បាន ផ្សព្វផ្សាយ ឬយកស្នាដៃរបស់ខ្លួនទៅប្រកួតកម្មវិធីផ្សេងៗពីមុនមកនោះ ទឹកប្រាក់ឬរង្វាន់ ត្រូវបានចាត់ទុកជាអសារបង់ ឬយកត្រឡប់មកវិញ។
4.សិទ្ឋិភាព សិទ្ឋិក្នុងការប្រើប្រាស់ និង សិទ្ឋិផ្សេងៗ(រួមបញ្ចូលទាំងសិទ្ឋិដ៏ទៃទៀតក្នុងអត្ថបទទី21 និងទី28 នៃគោលការប្រកួតស្តីពីសិទ្ឋិភាព) គឺជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនMandom Corporation.
5.អ្នកចូលរួមនិងពត៌មានដែលផ្តល់ដោយបេក្ខជន ក្នុងកំឡុងពេលដាក់ពាក្សប្រកួតអាចនឹងត្រូវប្រើនៅលើវីបសាយ ឬ ខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រុមហ៊ុនMandom Corporation ក៏ដូចជាប្រព័ន្ទផ្សព្វផ្សាយ និង សំភារ:ផ្សព្វផ្សាយនានា របស់ហ្គេតប៊ី
6.ពត៌មានក្លែងបន្លំពីបេក្ខជននឹងមិនមានប្រសិទ្ឋិភាពនោះឡើយ
7.អ្នកចូលរូមឬ ពត៌មានដែលផ្តល់ពីបេក្ខជនក្នុងកំឡុងពេលដាក់ពាក្សប្រកួត អាចនឹងប្រើប្រាស់ក្នុង វីបសាយជាផ្លួវការដែលអនុញ្ញាតិ អោយអ្នកទស្សនាអាចមើលបាន
8.ការសុំ​ចូលរួម​នានា​ប្រហែល​ជា​អាច​ឲ្យ​ចូលប្រើ​ជា​សាធារណៈ​ឬ​ចែកចាយ​ដោយ​ឥតយក​កម្រៃ ដល់​សាធារណជន​ទូទៅ​នៅលើ​អ៊ីនធើណិត និង ជា​ទ្រង់ទ្រាយ​ដែល​បាន​កែ​ផ្សេងទៀត (ដូចជា CD-ROM)។
9.នៅពេល​ប្រគល់​ការសុំ​ចូលរួម​របស់​ពួកគេ បន្ទាប់​ពី​នោះ អ្នកដាក់ពាក្យសុំ​ប្រហែល​ជា​មិន​អាច​អនុវត្ត​សិទ្ធិ​ផ្ទាល់ខ្លួន ​ក្នុង​នាម​ជា​អ្នកនិពន្ធ​ឡើយ
10-អ្នកដាក់ពាក្យសុំ​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យមានប្រសិទ្ឋិភាព​ដើម្បី​ធានា​ឲ្យ​បាន​ថា ការសុំ​ចូលរួម​របស់​ពួកគេ​មិន​បំពាន​លើ​សិទ្ធិ​អ្នកនិពន្ធ កម្មសិទ្ធិ​បញ្ញា​ សិទ្ធិ​បុគ្គល ឬ​សិទ្ធិ​ឯកជន​ផ្សេងទៀត​របស់​តតីយភាគី​នានា។ អ្នកដាក់ពាក្យសុំ​ត្រូវ ទទួលខុសត្រូវ និងធានា​ថា​គ្មាន​ការបំពាន​លើ​សិទ្ធិ​ទាំងនេះ​ឡើយ ហើយ​បើ​មាន​បណ្តឹង​ពី​ការបំពាន​នេះ បេក្ខជននឹង​ត្រូវ​ទទួលខុសត្រូវ​គ្រប់យ៉ាង​ចំពោះ​បញ្ហា​នោះ។ MANDOM មិន​ទទួល​ខុសត្រូវ​ចំពោះ​សំណង​នានា​លើ​បណ្ដឹង​នៃ​ការបំពាន​សិទ្ធិ​ទាំងនោះ​ឡើយ ។
11-Mandom Corp. សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ប្រើ​ការប្រើប្រាស់ស្នាដៃរបស់បេក្ខជនដែលដាក់ចូលរួមប្រកួត ការកែលំអរ បន្ថែម រួមទាំង​ការបញ្វូល​ឡូហ្គោ និង/ឬ ភាពយន្ត​មាន​ឡូហ្គោ ក្នុង​ប្រព័ន្ទផ្សព្វផ្សាយ​របស់​ខ្លួន​ រួមទាំង​ពាណិជ្ជកម្ម​លើ ទូរទស្សន៍ និង វិទ្យុ, ការឃោសនា​ដែល​បាន​បោះពុម្ព​ផ្សាយ និង វិបសាយ​អ៊ីនធើណិត​របស់​សាខា​ក្រុមហ៊ុនMandom ព្រមទាំង​ក្នុង​ព្រឹត្តិការណ៍​ពិសេសៗ, ការលក់​ឬប្រូម៉ូសិន និង សកម្មភាព PR ផ្សេងទៀត អាស្រ័យទៅតាមតំរូវការ ឬទីតាំងនានា។ Mandom ក៏​អាច​ប្រើ​ប្រាស់ស្នាដៃទាំងនោះក្នុង YouTube (www.youtube.com), Facebook (www.facebook.com), និង​បណ្ដាញ​ផ្សេងៗទៀត​ផងដែរ។
12-ស្នាដៃ​សិល្បៈ​ដែល​ខុស​នឹង​គោលការណ៍​សាធារណៈ និង/ឬ សីលធម៌​សង្គម (ផ្ទុយទៅនឹង​​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល, ច្បាប់ ឬ បទបញ្ជា, ប៉ះពាលល់ដល់កិត្តិយស​របស់​បុគ្គល ស្ថាប័ន និង ភាពឯកជន) នឹង​បាត់បង់​សិទ្ធិក្នុងការប្រកួត។ រង្វាន់​នឹង​ត្រូវ​បាន​បញ្ឈប់ ឬដកហូតវិញ នៅពេល​រកឃើញ​ករណី​នោះ។
13-យើង​នឹង​មិន​ទទួល​យក​ស្នាដៃ​ភាពយន្ត​ដែល​លើស​ដែនកំណត់​ពេលវេលា​ដែល​បាន​កំណត់​ឡើយ។ យើងក៏​​មិន​ទទួល​ការផ្ញើរជាStoryboard មកចូលរួមប្រកួតដែរ។
14-ការសុំ​ចូលរួម​នឹង​ត្រូវ​បាន​សន្មត់ថា​អស់សុពលភាព ប្រសិនបើ​ខ្លឹមសារ​ស្នាដៃ ពណ៌នា​ពី​ការប្រើប្រាស់​ផលិតផល​ដែល​ខុស​ពីបច្ចេកទេស​ប្រើប្រាស់​ដែល​ក្រុមហ៊ុនបានកំណត់។
15-ក្នុងករណីស្នាដៃអ្នកដាក់ពាក្យសុំ​ ​មាន​ប្រើ​ផលិតផល Mandom នៅក្នុង​នោះហើយ Mandom ស្វែងយល់​ថា​វា​ខុស​ឬ​មិន​សមស្រប នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​លុប​ការសុំ​ចូលរួម​របស់​ពួកគេ​ពី YouTube និង SNS ផ្សេងទៀត ហើយ​អ្នកដាក់ពាក្យសុំ​ពាក់ព័ន្ធ​នោះ ត្រូវតែ​អនុលោម​តាម​សំណើ​នេះ។
16-អ្នកដាក់ពាក្យសុំ​ដែល​ស្នាដៃ​សុំ​ចូលរួម​របស់​ពួកគេ​ឆ្លង​ផុត​ការត្រួតពិនិត្យ​ដំណាក់កាល​ដំបូង នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​ប្រគល់​ទិន្នន័យ​អេឡិចត្រូនិក​នៃ​ស្នាដៃ​របស់​ពួកគេ​ជូន Mandom។ បើ​ទិន្នន័យ​នោះ​មិន​ត្រូវ​បាន​ប្រគល់​ក្នុង​អំឡុងពេល​ដែល​បាន​កំណត់​ទេ ការឆ្លងផុត​របស់​អ្នកដាក់ពាក្យសុំ​នៅ​ដំណាក់កាល​ត្រួតពិនិត្យ​ដំបូង នឹង​ត្រូវ​បាន​លុបចោលចាត់ទុកជាមោឃ:។ សូម​កត់សម្គាល់​ថា ទិន្នន័យ​អេឡិចត្រូនិក​ដែល​បាន​ប្រគល់ នឹង​មិន​ត្រូវ​បានបញ្ជូន​ត្រឡប់​វិញ​ឡើយ។
17-បន្ទាប់​ពី​ការត្រួតពិនិត្យ​ចុងក្រោយ ការប្រគល់​ទាំងអស់​រួមទាំង​ឯកសារ​ពាក់ព័ន្ធ​នឹង​ត្រូវ​បាន​បំផ្លាញ​ក្នុង​លក្ខណៈ​ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ អ្នកដាក់ពាក្យសុំ។
18-យើងនឹងរួមបញ្ចូលទាំង​លេខាធិការដ្ឋាន​យុទ្ធនាការនៃការប្រកួតនេះ សូម​រក្សា​សិទ្ធិ​ក្នុង​ការ​លុបចោល​នូវ​ស្នាដៃនានាដែលដាក់ចូលរួមប្រកួតពី​វិបសាយ​អ៊ីនធើណិត​ផ្លូវការ​នៃ​ការប្រកួត​នេះ, វិបសាយរបស់ Mandom និង វិបសាយសាខារបស់ក្រុមហ៊ុន Mandom តាម​ឆន្ទានុសិទ្ធិ​របស់​យើង ​ដោយ​មិនចាំបាច់មាន​ការជូនដំណឹង​ណា​មួយ​ដល់​អ្នកចូលរួមប្រកួតនោះឡើយ ក្នុងករណីស្នាដៃ​នោះ​ត្រូវ​បាន​រកឃើញ​ថា​បំពាន​លើ​បទបញ្ជា​នៃ​ការប្រកួត ឬ​ក៏​សន្មត់​ថា​មិន​សមស្រប ក្រោយ​ពី​ការស៊ើបអង្កេត​របស់​យើង​លើ​ខ្លឹមសារ​ស្នាដៃ​នោះ។
19-សោហ៊ុយ​និង​ការចំណាយ​នៃការ​ផលិត និងចំណាយផ្សេងៗដែលទាក់ទងនឹងការផលិត បេក្ខជនត្រូវរ៉ាប់រងដោយខ្លួនឯង ។
20-គ្មាន​ព័ត៌មាន​ណា​មួយ​អំពី​ដំណើរការ​នៃ​ការជ្រើសរើស​ នឹង​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្នុង​អំឡុងពេល​វិនិច្ឆ័យ​ឡើយ។
21-សូម​ឆ្លើយតប​ភ្លាមៗ នៅពេល​អ្នក​ទទួល​ការទាក់ទង​ពី​ក្រុមការងារប្រកួត។ សូម​កត់សម្គាល់​ថា យើង​ប្រហែល​ជា​ត្រូវ​ដក​ចេញ​នូវ​ស្នាដៃ​របស់​អ្នក​ពី​ការប្រកួត បើ​អ្នក​មិន​បានឆ្លើយតប​វិញ​ឲ្យ​បាន​ទាន់​ពេលវេលា។
22-សំណួរ​ឬចំងល់ផ្សេងៗ​ អាចផ្ញើរមកកាន់យើងខ្ញុំ ដោយ​ប្រើ​ទម្រង់​បែបបទ​(បំពេញក្នុងContact Form) ។ សំណួរ​តាម​ទូរស័ព្ទ​នឹង​មិន​យក​មក​ពិនិត្យ​ក្នុង​អំឡុងពេល​ជ្រើសរើស​ឡើយ ដើម្បី​ធានា​នូវ​ភាពយុត្តិធម៌​ចំពោះ​អ្នកចូលរួម​ផ្សេងទៀត។ សូម​ពិនិត្យ FAQs ដែល​បាន​បង្ហាញ​ក្នុង​ផ្នែក "FAQ" ផងដែរ នៅលើ​វិបសាយ​ដដែល។
23.អ្នកចូលរួម​មិន​ត្រូវ​ប៉ុនប៉ង​ចូលប្រើ​ដោយ​គ្មាន​ការអនុញ្ញាត​លើ​វិបសាយការប្រកួត​នេះ ឬ​ក៏​ប្រព័ន្ធ​កុំព្យូទ័រ/បណ្ដាញ​ដែល​បាន​ភ្ជាប់​ទៅ​Server​របស់​យើង​តាម​វិធី ​ដូចជា​ការលួច​Password ឬ ទម្រង់​បែបបទ​ផ្សេងទៀត​នៃ​ការលួច​ព័ត៌មាន​ឡើយ។
24-បទបញ្ជា​នៃ​ការប្រកួត​ទាំងនេះ​មាន​ប្រសិទ្ធិភាព​នៅ​ថ្ងៃ​ច័ន្ទ ទី 2 ខែ​កក្កដា ឆ្នាំ 2018។ អាចមានផ្នែកមួយចំនួន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​មិនចាំបាច់ជូនដំណឹង។ ហេតុដូចនេះសូមដានតាម​​មើល​វិបសាយរបស់​យើងជាប្រចាំ ដើម្បី​ទទួល​បានពត៌មានថ្មីៗ។