PHOTO

ស្នាដៃឆ្នើមបំផុត 10ម៉ឺនយ៉េន

1ក្រុមនិមួយៗពី AREA A(ជប៉ុន, កូរ៉េ), AREA B(ចិន, តៃវ៉ាន់, ហុងកុង), AREA C(ឥណ្ឌា, ថៃ, កម្ពុជា), AREA D(ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូណេស៊ី), និង1ក្រុមពីតំបន់អាស៊ីក្នុងចំណោម11ប្រទេស ហ្គេតប៊ីនឹងជ្រើសរើសជាពិសេសដើម្បីបានឈ្នះដល់វគ្គផ្តាច់ព្រ័ត្រ GATSBY CREATIVE AWARDS 14th FINAL នាថ្ងៃទី29 ខែ2 ឆ្នាំ2020 (សៅរ៍)។

លក្ខ័ណ្ឌចូលរួមប្រកួត

អាចចុះឈ្មោះពីតំបន់អាស៊ី11ប្រទេស
  • អ្នកដែលមានលិខិតឆ្លងដែននៅប្រទេសកម្ពុជាចិនហុងកុងឥណ្ឌាឥណ្ឌូនេស៊ីជប៉ុនកូរ៉េម៉ាឡេស៊ីសិង្ហបុរីតៃវ៉ាន់និងថៃ។
  • ត្រូវរស់នៅក្នុងតំបន់នៃបណ្តាប្រទេស11ណាមួយពេលបច្ចុប្បន្ន(រួមទាំងនិស្សិតបរទេស/ex.សិស្សម៉ាឡេស៊ីដែលកំពុងសិក្សានៅហុងកុងក៏អាចចូលរួមផងដែរ)
    ※ក្នុងករណីនិស្សិតអន្តរជាតិខាងលើពួកគេនឹងតំណាងឱ្យប្រទេសម៉ាឡេស៊ី។
    ※នៅពេលដាក់ពាក្យជាក្រុមតំបន់តំណាងនឹងត្រូវបានកំនត់ដោយផ្អែកលើពត៌មាននៃ “ប្រទេសតំបន់” ដែលមានក្នុងទម្រង់ពាក្យសុំ។

អោយតែបេក្ខជនដែលមានអាជីពជាសិស្សនិស្សិត គឺមានសិទ្ឋិប្រកួត ហើយមិនមានការកំណត់អាយុនោះទេ
  • ត្រូវតែជាសិស្សវិទ្យាល័យ・សាលាជំនាញ・បរិញ្ញាបត្ររង・សាកលវិទ្យាល័យ・・មហាវិទ្យាល័យ・ថ្នាក់ក្រោយឧត្តមសិក្សា
    សម្រាប់អ្នកអាយុក្រោម20ឆ្នាំ ដែលចូលរួម「GATSBY CREATIVE AWARDS 14th FINAL」ថ្ងៃ29 ខែ2ឆ្នាំ2020(សៅរ៍) ត្រូវមានការយល់ព្រមពីអាណាព្យាបាល។
    ※ករណីអាយុក្រោម20ឆ្នាំ គិតត្រឹមខែ7ឆ្នាំ2019

អ្នកចូលរួម1នាក់
  • បេក្ខជនអាចចូលរួមប្រកួតជាក្រុមដោយមានសមាសភាពសិស្ស គ្រូ ឬ អ្នកចូលរួមដ៏ទៃទៀតក៍បាន តែចាំបាច់ត្រូវមានសមាសភាពសិស្ស 2រឺ3នាក់ឡើងទៅក្នុងក្រុម ហើយម្នាក់ដែលជាអ្នកតំណាងក្រុមត្រូវតែជាសិស្ស
    សូមចុះឈ្មោះប្រកួតដោយអ្នកតំណាងត្រូវតែជាសិស្ស ឬ និស្សិត)។
    (យើងខ្ញុំចេញថ្លៃចំណាយធ្វើដំណើរនិងថ្លៃស្នាក់នៅពេលចូលរួមFINAL សម្រាប់តែអ្នកតំណាង1នាក់ប៉ុណ្ណោះ។)

វិធីសាស្រ្តក្នុងការចុះឈ្មោះប្រកួត

THEME  សូមថតរូបក្រោមប្រធានបទ”Connections”

ពិនិត្យមើលល័ក្ខខណ្ឌ់រូបភាព( PHOTO Rule)

ពិនិត្យមើលកំហុសដែលធ្លាប់កើតមានច្រើនដង!

បង្ហាញបទបញ្ញត្តិ
បញ្ញាត្តិស្នាដៃ

・ត្រូវតែជាស្នាដOriginal និងជាស្នាដៃដែលមិនធ្លាប់ចូលរួមប្រកួតពីមុនមក
・ថតរូបថត3ទៅ5សន្លឹក ហើយដាក់រូបថតដែលបានផ្គុំគ្នាទាំងអស់ជាទិន្ន័យចូលរួមប្រកួត
 ※សូមលៃលកទំហំ, ទីតាំងនៃរូបថតដែលផ្គុំគ្នា។

(ឧទាហរណ៍)

សន្លឹកទី1

សន្លឹកទី2

សន្លឹកទី3

ទំព័រចុងក្រោយ

កំណត់ចំណាំ

・មិនប្រើប្រាស់វត្ថុធាតុដែលប៉ះពាល់ដល់សិទ្ធអ្នកនិពន្ធ និងសិទ្ធអ្នកជិតខាង
・មិនប្រើប្រាស់ខ្លឹមសារប្រឆាំងនឹងបទបញ្ញាតិសាធារណះដូចជា សិទ្ធរូបគំនូរ, ប៉ះពាល់សិទ្ធបុគ្គល, ការបង្ហាញការរើសអើងជាដើម
 ※រួមទាំងCosplayនៃផលិតកម្មManga, រូបថតអ្នកឆ្លងកាត់, រូបថតប្រែនដ៍នៃសំលៀកជាដើម”
មិនមានបង្ហាញការផ្តល់ឥទ្ធិពលអាក្រក់ដល់យុវវ័យ ដែលមានរំលេចដូចជា ការបញ្ចេញស្នាមសាក់, ខ្លឹមសារនយោបាយនិងសាសនានិងរូបភាពដែលធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍ដែលពាក់ព័ន្ឋនឹងសង្គ្រាមជាដើម ព្រមទាំង「ការសេេពគ្រឿងស្រវឹង」「ជក់បារី」「ការធ្វើទារុណកម្ម」ជាដើម
・មិនធ្វើសកម្មភាពប្រាស់ចាកពីគោលបំណងនៃការប្រើប្រាស់ផលិតផលឬរូបភាពដែលប៉ះពាល់ដល់ផលិតផលហ្គេតប៊ី
 ※ឧទាហរណ៍ ដូចជាការប្រើប្រាស់ផលិតផលច្នៃម៉ូដសក់ក្រៅពីលើសក់ក្បាល, ប្រើប្រាស់ផលិតផលទៅលើរុក្ខជាតិនិងសត្វជាដើម(មិនត្រូវបានអនុញ្ញាតិ)
ករណីថតនៅផ្លូវនិងអាគារ ដាច់ខាតត្រូវសុំការសិទ្ឋិអនុញ្ញាតិតាមកន្លែងនិមួយៗ

Check បទបញ្ញាតិចូលរួមប្រកួត!
បង្ហាញបទបញ្ញាតិនៃការចូលរួមប្រកួត

『GATSBY CREATIVE AWARDS』(ខាងក្រោម「ការប្រកួតនេះ」) ជាការប្រកួតដែលរៀបចំដោយក្រុមហ៊ុន Mandom។
ស្នាដៃដែលបានដាក់ចូលរួមប្រកួតក្រុមហ៊ុនមានសិទ្ឋិក្នុងការផុសលើគេហទំព័ររបស់ក្រុមហ៊ុន Mandom ឬគេហទំព័ររបស់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងក្រុមហ៊ុនMandom, ឬលើប្រពន្ឋ័ផ្សព្វផ្សាយនានាទៅតាមតំរូវការរបស់ក្រុមហ៊ុនMandomផងដែរ”

  1. .អ្នកដាក់ពាក្យ សន្មត់ថាបានយល់ស្របនឹងបទបញ្ញាតិនៃការចូលរួមប្រកួត នាពេលដាក់ពាក្យ។
  2. អ្នកចូលរួមប្រកួតគឺបានតែជាសិស្សនិស្សិត។ ករណីត្រូវបានដឹងថាមិនមែនសិស្សនិស្សិត ត្រូវចាត់ជាធ្លាក់។
  3. ស្នាដៃចូលរួមប្រកួត ត្រូវតែជា ស្នាដៃoriginal និងមិនទាន់បានបង្ហាញឬអាប់ឡូតក្នុងកំឡុងពេលជ្រើសរើសនិងជាស្នាដៃមិនទាន់បានដាក់ក្នុងកម្មវិធីប្រកួតដ៍ទៃ។
  4. ស្នាដៃដែលបានឈ្នះពានរង្វាន់ក៍ដោយ ករណីរកឃើញថាជាស្នាដៃនោះធ្លាប់បានបង្ហាញរួច・ស្នាដៃដែលបានដាក់នៅការប្រកួតដ៍ទៃ អាចនឹងត្រូវលុបចេញការឈ្នះ និងទាមទាអោយសងប្រាក់រង្វាន់វិញ។
  5. សិទ្ធិផ្សព្វផ្សាយ, សិទ្ធិប្រើប្រាស់, សិទិ្ធអ្នកនិពន្ធ (ច្បាប់សិទិ្ធអ្នកនិពន្ធ ចាប់ពីមាត្រា21 ដល់មាត្រា28 ) នៃស្នាដៃចូលរួមប្រកួត ស្ថិតក្រោមក្រុមហ៊ុន Mandom។
  6. ចំពោះស្នាដៃចូលរួមប្រកួតនិងប្រការដែលបានបំពេញពេលដាក់ពាក្យ អាចត្រូវបានប្រើប្រាស់・ផ្សព្វផ្សាយលើគេហទំព័ររបស់ក្រុមហ៊ុនMandomនិងក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុនMandom និងការផ្សព្វផ្សាយ・ពាណិជ្ជកម្ម・ប្រ៉ូម៉ូសិនផ្សេងៗរបស់ហ្គេតប៊ី។
  7. ករណីការបំពេញពត៌មាន មានការភូតកុហក ការដាក់ពាក្យនឹងមិនមានសុពលភាពឡើយ។
  8. ស្នាដៃ និងពត៌មានដែលដាក់ចូលរួមប្រកួត អាចនឹងផ្សព្វផ្សាយលើគេហទំព័រផ្លូវការនៃយុទ្ធនាការប្រកួតនេះ។
  9. ស្នាដៃចូលរួមប្រកួត អាចនឹងផ្សព្វផ្សាយលើអ៊ីនធឺណិតនិងចែកជូនFree, ឬចងក្រងដាក់ក្នុងCD-ROM និងចែកជូនដោយពុំមានចំនួនកំនត់។
  10. អ្នកចូលរួមប្រកួត ក្រោយដាក់ពាក្យរួច ត្រូវអនុវត្តន៍សិទិ្ធអ្នកនិពន្ធចំពោះស្នាដៃប្រកួត។
  11. សូមប្រយ័ត្នកុំអោយមានការរំលោភប៉ះពាល់ដល់ កម្មសិទិ្ធ កម្មសិទិ្ធអ្នកនិពន្ធ, សិទិ្ធរូបគំនូរ, សិទិ្ធឯកជននៃអ្នកទី៣ ចំពោះស្នាដៃចូលរួមប្រកួត។ (រួមទាំងCosplayនៃផលិតកម្មManga, រូបថតអ្នកឆ្លងកាត់, រូបថតដែលប៉ះពាល់Brandសំលៀកជាដើម)។ អ្នកដាក់ពាក្យ ត្រូវធានាដោយខ្លួនឯងថាមិនមានការរំលោភប៉ះពាល់ដល់ កម្មសិទិ្ធបញ្ញាសិទិ្ធអ្នកនិពន្ធ, សិទិ្ធរូបគំនូរ, សិទិ្ធឯកជននៃអ្នកទី៣ឡើយ។ ករណីមានការប្តឹងទាមទារថាកើតមានការរំលោភសិទិ្ធ អ្នកដាក់ពាក្យប្រកួតត្រូវទទួលខុសត្រូវទាំងស្រុង។ ក្រុមហ៊ុន Mandom ពុំទទួលខុសត្រូវសំណងណាមួយចំពោះការប្តឹងទាមទារស្តីពីការរំលោភសិទិ្ធដែលបានកើតឡើងនោះឡើយ។
  12. ក្រុមហ៊ុន Mandom អាចប្រើប្រាស់・ផុសស្នាដៃចូលរួមប្រកួត Editដោយសេរីដូចជាការដាក់បញ្ចូលឡូហ្គូ・ឡូហ្គូMovie រួចហើយផ្សព្វផ្សាយជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Mandom (ដូចជាការផ្សព្វផ្សាយតាមទូរទស្សន៍, វិទ្យុ, ព្រីនផ្សព្វផ្សាយ, គេហទំព័រនៃក្រុមហ៊ុន Mandom និងក្រុមហ៊ុនពាក់ព័ន្ធ, ព្រឹត្តិការណ៍ពិសេស, រួមទាំងសកម្មភាពជម្រុញការលក់ និងសកម្មភាពជាសាធារណ:ដ៍ទៃទៀត) ដោយមិនថាទីតាំងផុស ឬផ្សព្វផ្សាយណាមួយឡើយ។ ហើយថែមទាំងអាចប្រើប្រាស់លើវិបសាយសាធារណ:ដ៏ទៃទៀតដូចជា Youtube (www.youtube.com), Facebook (www.facebook.com) និងបណ្តាញសង្គមដ៍ទៃទៀតផង។
  13. ស្នាដៃដែលផ្ទុយនឹងគោលការណ៍សាធារណ:・សុជីវធម៌សង្គម (ខ្លឹមសារផ្ទុយនឹងច្បាប់・អនុក្រិត・បទបញ្ជាជាដើម, ខ្លឹមសារធ្វើអោយខូចខាតកេរ្តិ៍ឈ្មោះបុគ្គល・សមាគម, ខ្លឹមសាររំលោភបំពានសិទ្ធិឯកជន,ការបង្ហាញការផ្តល់ឥទ្ធិពលអាក្រក់ដល់យុវវ័យ ដែលមានរំលេចដូចជា ការបញ្ចេញស្នាមសាក់, ខ្លឹមសារនយោបាយនិងសាសនានិងរូបភាពប៉ះពាល់អារម្មណ៍ដិតជាប់នឹងសង្គ្រាមជាដើម ព្រមទាំង ការសេពគ្រឿងស្រវឹង「ជក់បារី」「ការធ្វើទារុណកម្ម」ជាដើម)មិនត្រូវបានចាត់ចូលការពិនិត្យជ្រើសរើសឡើយ។ ពេលរកឃើញក្រោយបញ្ចប់ការពិនិត្យសម្រេច នឹងត្រូវលុបចោលការឈ្នះរង្វាន់នោះ។
  14. ករណីថតនៅផ្លូវនិងអាគារ ដាច់ខាតត្រូវសុំការអនុញ្ញាតិតាមកន្លែងនិមួយៗ”
  15. ការដាក់ប្រកួតនូវ ស្នាដៃថតវីដេអូលើសពីនាទីដែលបានកំនត់ ការផ្ញើរជាStoryboard ឬStory lineខ្លឹមសារជាអក្សរ មិនទទួលឡើយ។
  16. ខ្លឹមសារដែលបានប្រាស់ចាកពីគោលបំណងនៃការប្រើប្រាស់ផលិតផលនឹងមិនចាត់ចូលការពិនិត្យសម្រេចឡើយ។
  17. ចំពោះស្នាដៃចូលរួមប្រកួត ដែលបានសម្រេចថាប្រាសចាកគោលបំណងនៃការប្រើប្រាស់ ឬប៉ះពាល់ដល់ក្រុមហ៊ុន Mandom ចាត់ទុកថាពុំសមស្រប យើងខ្ញុំនឹងស្នើរអោយលុបចេញពី YouTube・SNS ដូចនេះបេក្ខជនសូមជួយដោះស្រាយលុបចេញអោយបានឆាប់រហ័ស។
  18. ស្នាដៃបេក្ខភាពដែលបានជាប់ឆ្លងផុតដំណាក់កាលនៃការពិនិត្យសម្រេច អាចនឹងមានការស្នើរអោយដាក់បញ្ជូនទិន្ន័យស្នាដៃនោះម្តងទៀត។ ករណីមិនដាក់បញ្ជូនក្នុងរយ:ពេលកំនត់ នឹងចាត់ថាធ្លាក់។ សូមបញ្ជាក់ថា ទិន្ន័យស្នាដៃចូលរួមប្រកួតមិនសងត្រលប់វិញទេ សូមមេត្តាជ្រាប។
  19. ក្រោយបញ្ចប់ការពិនិត្យសម្រេច, យើងនឹងបំផ្លាញស្នាដៃចូលរួមប្រកួត ព្រមទាំងឯកសារពាក់ព័ន្ធ តាមវិធីសាស្ត្រសមស្របដែលរក្សាពត៌មានបុគ្គល។ ក្រុមហ៊ុន Mandom នឹងទាក់ទងទៅបុគ្គលផ្ទាល់តាមរយះពត៌មានបុគ្គលនៃអ្នកចូលរួមប្រកួត, និងប្រើប្រាស់ក្នុងគោលបំណងផ្សព្វផ្សាយលើវិបសាយ・SNS ផ្លូវការនៃការប្រកួតនេះតាមរូបភាពភ្ជាប់ជាមួយស្នាដៃ, ការផ្សព្វផ្សាយនៅការថតវីដេអូព្រឹត្តិការណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំពោះការប្រើប្រាស់ពត៌មានបុគ្គល សូមមើល「គោលការណ៍រក្សាពត៌មានបុគ្គល」នៃក្រុមហ៊ុន Mandom។ (https://www.mandom.co.jp/siteinfo/privacy.html)
  20. ករណីស្នាដៃដែលបានផូស ល្មើសនឹងបទបញ្ញាតិគោលនេះ, ក្រុមហ៊ុន Mandom ព្រមទាំងការិយាល័យរៀបចំការប្រកួតនេះ នឹងស្រាវជ្រាវខ្លឹមសារស្នាដៃដែលផូស តាមសិទ្ធសេរីភាពរបស់ខ្លួន។ ហើយករណីរកឃើញថាខ្លឹមសារនៃស្នាដៃផូស មិនសមស្រប ក្រុមហ៊ុន Mandom ព្រមទាំងការិយាល័យរៀបចំការប្រកួតនេះ មានសិទ្ធលុបចេញពីវិបសាយការប្រកួតនេះ និងវិបសាយដែលក្រុមហ៊ុន Mandom និងក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុន Mandom គ្រប់គ្រង ដោយមិនជូនដំណឹងទៅអ្នកចូលរួមប្រកួតឡើយ។
  21. ថ្លៃចំណាយផលិតស្នាដៃ និងថ្លៃពាក់ព័ន្ធការផលិតផលនានា ជាបន្ទុករបស់អ្នកចូលរួមប្រកួត។
  22. ចំពោះដំណើរការនៃដំណើការពិនិត្យ និងជ្រើសរើស និងមូលហេតុសម្រេចថាជាប់ឬធ្លាក់ មិនអាចឆ្លើយប្រាប់ទេឬមានការបកស្រាយនោះទេ សូមមេត្តាជ្រាប។
  23. ករណីមានការទាក់ទងតាមEmailពីការិយាល័យរដ្ឋបាល សូមមេត្តារួសរាន់ឆ្លើយតប។ ករណីមិនឆ្លើយតបក្នុងរយ:ពេលកំនត់ នឹងមិនចាត់ចូលការពិនិត្យសម្រេចឡើយ សូមមេត្តាជ្រាប។
  24. ចំពោះសំនួរ និងការសាកសួរ សូមចូល「ការសាកសួរ」។ ដើម្បីរក្សាសមភាពនៃការពិនិត្យសម្រេច យើងមិនទទួលការសាកសួរតាមទូរស័ព្ទឡើយ។ សំនួរដែលធ្លាប់មានបេក្ខជនសួរច្រើនជាងគេនឹងមានចំលើយ ដាក់នៅលើ 「FAQ」ក្នុងគេហទំព័រដដែលនេះ សូមពិនិត្យមើល ។
  25. អ្នកដាក់ពាក្យ មិនត្រូវសាកល្បង Hacking, ទាញយក Password និងចូលមកកាន់វិបសាយការប្រកួតនេះ, ចូលមកកាន់ប្រព័ន្ធកុំព្យូទ័រ, Network ដែលតភ្ជាប់មក Server នៃក្រុមហ៊ុន Mandom ដោយខុសច្បាប់ឡើយ។
  26. សកម្មភាពនានាដែលអ្នកចូលរួមប្រកួតល្មើសបទបញ្ញាតិនេះ ហើយករណីក្រុមហ៊ុន Mandom ឬក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុន Mandom រងការខូចខាត, អ្នកចូលរួមប្រកួតអាចនឹងទាមទារអោយសងការខូចខាតទាំងនេះ។
  27. បទបញ្ញាតិដាក់ពាក្យចូលរួមប្រកួតនេះគឺគិតត្រឹមថ្ងៃទី1 ខែ7 ឆ្នាំ2019(ច័ន្ទ), ហើយអាចមានការកែប្រែដោយមិនមានជូនដំណឹងមុន ដូចនេះសូមមេត្តាត្រួតពិនិត្យលក្ខខណ្ឌ ឬពត៌មាននានាដែលផ្លាស់ប្តូរនៅរាល់ពេលមានការUpdate

ថតPHOTO

សូមថតរូបក្រោមប្រធានបទ”Connections”

Upload ស្នាដែរបស់អ្នកនៅលើ SNSដែលអ្នកចូលចិត្ត
  • ដូចជា: Youtube, Twitter, Facebookជាដើម
  • ការដាក់ស្នាដៃដែលមិនបង្ហាញជាសារធារណ:(Non-public) មិនត្រូវចាត់ចូលជាការចុះឈ្មោះសមស្របនោះទេ។
  • ការផុសក្រោយថ្ងៃផុតកំណត់ទទួលពាក្យ មិនត្រូវបានចាត់ចូលក្នុងការពិនិត្យជ្រើសរើសនោះឡើយ។ ដាច់ខាតសូមផុសតាមកាលបរិច្ឆេទដែលបានកំណត់។
ការបំពេញទិន្ន័យក្នុងការចូលរួមប្រកួត
  • បញ្ចូល URL និងព័ត៌មានដែលត្រូវការរបស់ SNS ដែលបានដាក់ចូលក្នុងសំណុំបែបបទដាក់ពាក្យសុំហើយអនុវត្ត។

រងចាំការប្រកាសលទ្ធផល
បង្ហាញកាលបរិច្ឆេទនៃការត្រួតពិនិត្យស្នាដៃ

■ ការពិនិត្យលើកទី1
ថ្ងៃទី1 ខែ11 ឆ្នាំ2019(សុក្រ)〜ថ្ងៃទី15 ខែ11 ឆ្នាំ2019(សុក្រ)
ការសម្រេចដោយការិយាល័យរដ្ឋបាល

■ ការពិនិត្យលើកទី2
ថ្ងៃ22 ខែ11 ឆ្នាំ2019(សុក្រ)〜ថ្ងៃទី13 ខែ12 ឆ្នាំ2019(សុក្រ)
(1)”ចំនួនVote” បានមកពីការVoteតាមWEBSTIE
(2)”ពិន្ទុលើសមត្ថភាពជំនាញSKILL” ផ្តល់ពិន្ទុយដោយការិយាល័យរដ្ឋបាល
(3)“ពិន្ទុលើភាពច្នៃប្រឌិត”ផ្តល់ពិន្ទុដោយGATSBY
បូកសរុប3មុខខាងលើ សរុបពិន្ទុពេញ30ពិន្ទុ ហើយស្នាដៃដែលមានពិន្ទុខ្ពស់បំផុតនៃតំបន់នីមួយៗនិងអាចឈានបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

■ ការសម្រេចជ្រើសរើសអ្នកតំណាងនៃប្រទេសក្នុងតំបន់នីមួយៗ
ថ្ងៃទី27 ខែ12 ឆ្នាំ2019(សុក្រ)

វគ្គផ្តាច់ព្រ័ត្រ GATSBY CREATIVE AWARDS ទី 14 @ TOKYO

ថ្ងៃទី 29 ខែកុម្ភៈឆ្នាំ 2020 (ថ្ងៃសៅរ៍)

Are you ready?